មាតិកា
កិច្ចប្រជុំ ស្តីពីតម្រូវការចំណេះដឹង ឬជំនាញសម្រាប់ការអភិវឌ្ឍន៍វិស័យជលផល
ចេញ​ផ្សាយ ២៥ វិច្ឆិកា ២០២២
73

ថ្ងៃព្រហស្បត្តិ៍ ១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ម៉ែន វណ្ណៈ អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិកទទួលបន្ទុកគ្រប់គ្រងប្រព័ន្ធ​ HRIMS និង លោកស្រី សួង កញ្ញា អនុប្រធានការិយាល័យរដ្ឋបាល ទទួលបន្ទុកការគ្រប់គ្រងធនធានមនុស្ស បានចូលរួមកិច្ចប្រជុំ ស្តីពីតម្រូវការចំណេះដឹង ឬជំនាញសម្រាប់ការអភិវឌ្ឍន៍វិស័យជលផល ដោយមានការចូលរួម លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ នាយផ្នែករដ្ឋបាលជលផលក្រគរ និងរាំងទិល និង ក្រុមការងារ អង្គការ FAO លោក ហេង ប៊ុនលី អនុប្រធាននាយកដ្ឋានបុគ្គលិក នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក គ្រីស្ត ក្រូស ទីប្រឹក្សាអង្គការ  សរុប ១២នាក់ ស្រ្តី១នាក់។
ខ្លឹមសារនៃកិច្ចប្រជុំមាន:
១.ការពិភាក្សាចំណង់ចំណូលការងារជំនាញផ្ទាល់និងប្រកបរបរផ្សេងៗសម្រាប់ជិវិតឯកជនផ្ទាល់ 
២.ការងារសម្រេចបានជោគជ័យប្រចាំឆ្នាំ ២០២២
៣.បញ្ហាប្រឈមក្នុងវិស័យជលផល(ការថយចុះនៃធនធានត្រី->ទិន្នផលធ្លាក់ចុះ-> ការបង្កើនគម្លាតសេដ្ឋកិច្ចសង្គម ) ការពិភាក្សាផ្តោតលើ -ការផ្លាស់ប្តូរ និងការគំរាមកំហែងបរិស្ថាន -កក្តាខាងក្នុង-តំលៃទាបជាទូទៅ
៤.ក្របខណ្ឌយុទ្ធសាស្រ្តសម្រាប់ជលផលឆ្នាំ២០១៥-២០២៤​ ការពិភាក្សា សសរស្តម្ភ ចំនួន០៤ ដើម្បីស្វែងរកជំនាញ សំខាន់ៗសម្រាប់អនុវត្តទទួលបានជោគជ័យ
-ការនេសាទ និងការគ្រប់គ្រង
-វារីវប្បកម្មនេសាទទឹកសាប និងសមុទ្រ 
-ខ្សែសង្វាក់ផលិតកម្មជលផល
-និយតកម្ម និងសេវាកម្ម 
៥.ពិភាក្សាជំរើសជំនាញសម្រាប់អភិវឌ្ឈន៍សមត្ថភាពមន្រ្តី ទាំង១១​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter