មាតិកា
ទស្សនៈកិច្ចសិក្សា ផ្លាស់ប្តូរបទ​ពិសោធន៍សម្រាប់សហគមន៍​ និងជនមានពិការភាព ក្រុងពោធិ៍សាត់​ និង​ស្រុកបាកាន​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ២៥ វិច្ឆិកា ២០២២
50

ថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក​ សៅ​ វណ្ណៈ​ ប្រធានការិយាល័យ​សហគមន៍​កសិកម្ម​ បានចូលរួមទស្សនៈកិច្ចសិក្សា ដើម្បីផ្លាស់ប្តូរបទ​ពិសោធន៍សម្រាប់សហគមន៍​ និងជនមានពិការភាព នៅភូមិព្រៃឱម៉ាល់​ និងភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់​ និងនៅភូមិត្រពាំជងឃុំត្រពាំងជង ស្រុកបាកាន​ ខេត្តពោធិ៍សាត់​ ។ 
អញ្ជើញចូលរួម៖
-មកពីខេត្តសៀមរាបមានបុគ្គលិកអង្គការក្រេត,មន្រ្តីកសិកម្មនិងសហគមន៍ចំនួន១០នាក់ស្រី៦នាក់
-អង្គការPAFIDចំនួន០៦នាក់ស្រី០៣នាក់
-អង្គការDDSPចំនួន០៤នាក់
-ខេត្តពោធិ៍សាត់មានមន្ទីរកសិកម្មនិងតំណាងជនពិការសង្កាត់ចំនួន០៤នាក់ស្រី០៣នាក់
 សរុបអ្នកចូលរួម២៤នាក់ស្រី១២នាក់។
-លទ្ធផលទទួលបាន៖
-ចុះភូមិព្រៃឪម៉ាល់ជួបកសិករឈ្មោះ ឈុំ យឿន  បង្ហាញពី
បច្ចេកទេសធ្វើ(ជីប៉ូវ,ថ្នាំកម្ចាត់សត្វល្អិត,ជីប៉ុស្តទឹក)សម្រាប់លើដំណាំ។
-ចុះភូមិអូរថ្កូវជួបកសិករឈ្មោះកែវវណ្ណារី បង្ហាញពីការសន្សំប្រាក់និងបច្ចេកទេសដាំដុះដំណាំបន្លែ។
ចុះសាលាឃុំត្រពាំងជងតំណាងជនពិការឃុំ បង្ហាញការដាក់បញ្ចូលបញ្ហាជនពិការភាពទៅក្មុងផែនការវិនិយោគឃុំ(CIP) ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter