មាតិកា
កិច្ចប្រជុំពិភាក្សាការងារគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ក្នុងតំបន់ការពារធនធានធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ នៅសាលាស្រុកវាលវែង
ចេញ​ផ្សាយ ២៥ វិច្ឆិកា ២០២២
71

ថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២​ លោក ហៃ ធូរ៉ា ប្រធានមន្ទីរ រួមជាមួយនាយខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ បានអមដំណើរ​​ឯកឧត្តម ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្ត បានចូលរួមក
 កិច្ចប្រជុំពិភាក្សាការងារគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ក្នុងតំបន់ការពារធនធានធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ នៅសាលាស្រុកវាលវែង ក្រោមការការដឹកនាំ ដ៍ខ្ពង់ខ្ពស់ពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយ និងប្រតិភូក្រសួងបរិស្ថាន ឯកឧត្តម អភិបាលរងខេត្ត ជាច្រើនរូប ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការសាលាខេត្ត លោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋានភូមិឃុំ និងមន្ត្រីឧទ្យានុរក្សទូទាំងខេត្តពោធិ៍សាត់។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តមរដ្ឋមន្ត្រី កិច្ចប្រជុំនេះទទួលបានលទ្ធផលផ្លែផ្កាល្អ និងចំគោលដៅដែលប្រជាពលរដ្ឋទន្ទឹងចង់បាន។ពាក់ព័ន្ធ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕

 

ចំនួនអ្នកចូលទស្សនា
Flag Counter