មាតិកា
សកម្មភាព​ចុះពិនិត្យការងារ​ដាំបន្លែស្ពៃក្រញ៉ាញ់ ក្នុងផ្ទះសំណាញ់ របស់ លោក មែន សាមឿត នៅភូមិកំពង់ក្ដី ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៥ វិច្ឆិកា ២០២២
68

ថ្ងៃសុក្រ២ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២  ភ្នាក់ងារផ្សព្វផ្សាយឃុំរំលេច បានចុះពិនិត្យការងារ​ដាំបន្លែស្ពៃក្រញ៉ាញ់ ក្នុងផ្ទះសំណាញ់ របស់ លោក មែន សាមឿត នៅភូមិកំពង់ក្ដី ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។បើតាមការសាកសួរ កសិករ បានលើកឡើងថា គាត់បានដាំស្ពៃ ចំនួន ០៦ រង ទទួលបាន បរិមាណផលសរុបចំនួន ៥០០គ.ក្រ ដោយលក់បានក្នុងតំលៃ ៣.០០០រៀល/១គ.ក្រ ដោយឈ្មួញមកប្រមូលទិញដល់ផ្ទះ។ ចំពោះស្ពៃនេះ ដែរ ឈ្មួញយកទៅលក់បន្ត នៅតាមផ្សារដូចជា: ផ្សារបឹងខ្នារ ផ្សារតាលោ និងផ្សារពោធិ៍សាត់។ជាផែនការបន្ត ក្រោយពេលប្រមូលផលរួច និងចាត់ចែងដាំស្ពៃក្រញ៉ាញ់បន្តទៀតដោយសារវាមានតំលៃទីផ្សារគួរសម​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter