មាតិកា
សិក្ខាសាលា ផ្សព្វផ្សាយស្តីពីការជំរុញ ការនាំចេញផលិតកម្មកសិកម្ម តាមរយៈ ការពង្រឹង ការអនុវត្តផលិតកម្មតាមកិច្ចសន្យា ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស នៅស្រុកក្រគរ​ និងស្រុកបាកាន​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ២៥ វិច្ឆិកា ២០២២
89

ថ្ងៃសុក្រ២កើត ខែមិគសិរ ឆ្នាំខាលចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​,​ លោក ហ៊ៅ ចាន់ដារ៉ា​ ប្រធានការិយាល័យ​ កសិឧស្សាហកម្ម​ និង​លោកស្រី​ សូផាន់ណា អនុប្រធានការិយាល័យ បានចូលរួមសម្របសម្រួលសិក្ខាសាលា ផ្សព្វផ្សាយស្តីពីការជំរុញ ការនាំចេញផលិតកម្មកសិកម្ម តាមរយៈ ការពង្រឹង ការអនុវត្តផលិតកម្មតាមកិច្ចសន្យា ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស ។ ក្រោមការដឹកនាំរបស់លោក គង់ ភាជ ប្រធាននាយកដ្ឋាន កសិឧស្សាហកម្ម និងសហការី ។ សិក្ខាសាលានេះមានរយៈពេល១ថ្ងៃ គឺ ពេលព្រឹកនៅ ស្រុកក្រគរ ដោយមានការចូលរួមពី អាជ្ញាធ័រភូមិ ឃុំ សហគមន៍ចំនួន៣ មាន៖
-​ សហគមន៍ ក្របីសមានរិទ្ធ ចំនួន ១២នាក់,
-​ សហគមន៍កំពង់ឡរីកចម្រើន ចំនួន ១១នាក់
-​ សហគមន៍ត្រពាំងកន្តួត ចំនួន២១នាក់ ។​ សរុបទាំងអស់ចំនួន ៤៤នាក់ ស្រី២៥នាក់​ ។​ និងពេលល្ងាច នៅស្រុកបាកាន មានការចូលរួម៣សហគមន៍ផ្សេងទៀត៖
-​ សហគមន៍ពន្លឺកសិករ ចំនួន១៣នាក់
-​ សហគមន៍ស្រករពន្លកថ្មីចំនួន១២នាក់
-​ សហគមន៍ចម្រើនកសិករចំនួន២០នាក់ ។
សរុបអ្នកចូលរួមមាន ៤៥នាក់​ ស្រី២២នាក់ ។
ចំនួនសិក្ខាកាមទាំងព្រឹកនិងល្ងាចសរុបទាំងអស់ ៨៩នាក់ ស្រី ៤៦នាក់ ។​ វគ្គសិក្ខាសាលាមានគោលបំណង ដើម្បីពង្រឹងការអនុវត្តផលិតកម្ម តាមកិច្ចសន្យា ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស ក្នុងការនាំ​ចេញ​ផលិតកម្មកសិកម្ម​ ។ 
                                

ចំនួនអ្នកចូលទស្សនា
Flag Counter