ថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឡេង ចិន្តាមុនី ប្រធានការិយាល័យនីតិកម្ម បានដឹកនាំមន្រ្តីការិយាល័យនីតិកម្មកសិកម្មនៃមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ចុះអធិការកិច្ចនៅតាមដេប៉ូលក់ថ្នាំកសិកម្ម និងជីកសិកម្មនៅស្រុកវាលវែង ឃុំក្រពេីពីរបានចំនួន៣ដេប៉ូ។
១. បានធ្វេីការណែនាំផ្ទាល់មាត់ចំនួន២ដេប៉ូ ចំពោះអាជីវករថ្មីៗ និងចាស់ៗ លក់ថ្នាំ ជីកសិកម្មអោយមកដាក់ពាក្យរៀនវគ្គបណ្តុះបណ្តាលច្រកចេញចូលតែមួយនៅសាលាខេត្ត ។
២. ណែនាំអោយអាជីវករលក់នូវផលិតផលណាដែលចុះបញ្ជីការ និងមានស្លាកសញ្ញាព័ត៌មាន ត្រឹមត្រូវនិងស្របច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម