ថ្ងៃអាទិត្យ៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហៃ ធូរ៉ា ប្រធានមន្ទីរ បានចូលរួម ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួន ៦ខ្សែ ស្មើនឹង ២៨គ.ម និង សំណេះសំណាលជាមួយប្រជាពលរដ្ឋ ចំនួន៥០០គ្រួសារ នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តមបណ្ឌិត ទី ថានី អនុប្រធានទី១ អាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកវាលវាលវែង នៅបរិវេណសាលាបឋមសិក្សាអូរសោម ដោយបានការចូលរួម ពីលោកអភិបាលរងនៃគណៈអភិបាលខេត្ត លោកឧកញ៉ាប្រធានសភាពាណិជ្ជកម្មខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ។
សូមបញ្ជាក់ថា នេៈជាសមិទ្ធផលថ្មីទៀត ដែលជាគុណប្រយោជន៍របស់រាជរដ្ឋាភិបាល ផ្តល់នៅភាពងាយស្រួលបងប្អូនធ្វើដំណើរ និងការដឹកជញ្ជូនជាពិសេស ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់យើង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម