ថ្ងៃចន្ទ ៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ រួមមាននាយរងខណ្ឌ នាយផ្នែកក្រគរ នាយសង្កាត់កំពង់លួង ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរដឹកនាំដោយលោក ខាត់ ពុយ អភិបាលរងស្រុក បានសហការជាមួយ ក្រុមការងារថ្នាក់ជាតិ មានលោក ច្រឹង តាំងលី នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប លោកតំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកតំណាងអគ្គស្នងការនគរបាលជាតិ រួមមាន ប៉ូលីសនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ បរិស្ថានស្រុកក្រគរ យោធាខេត្ដ កងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ -កម្លាំងB05 ដែលមានកម្លាំងសរុបចំនួន ៣៦នាក់ និងកាណូតចំនួន ៧គ្រឿង បានចុះអប់រំផ្សព្វផ្សាយអធិការកិច្ច បង្ក្រាបបទល្មើសឆ្នុក និងការដាក់របាំងលប លើសប្រវែងកំណត់ ចាប់ពីចំនុចជ្រោយស្ដី ឃុំក្បាលត្រាច រហូតដល់មុខភូមិកំពង់ថ្គោល ឃុំ អន្សាចំបក់ ស្រុកក្រគរ
វត្ថុតាង រុះរើ បំផ្លាញចោល ជាលទ្ធផលបាន០២ ករណី
វត្ថុតាងរួមមាន
+០១ករណី
- បង្គោលឆ្នុក ១៣កន្លែង ចំនួន ១៥៦ដើម
+០១ករណី
- របាំង១០ ខ្សែ ប្រវែង ២៧០០ម៉ែត្រ(លើសប្រវែងកំណត់)
- ក្បាលបរ ចំនួន ០៥គ្រឿង
- បង្គោល ចំនួន ៧០ដើម
- ត្រីចំរុះទម្ងន់ ៥០គីឡូក្រាម ។