មាតិកា
សិក្ខាសាលាស្តីពី ការរៀបចំសៀវភៅគោលការណ៍ណែនាំ អំពីការគណនា​បន្ទុកបំពុលសរុបដែលហូរចូលបឹងទន្លេសាប តាមប្រព័ន្ធវីដេអូពីចម្ងាយ
ចេញ​ផ្សាយ ២៩ វិច្ឆិកា ២០២២
63

ថ្ងៃ ច័ន្ទ ៥កើត ខែមិគសិរ ឆ្នាំ ខាល ចត្វាស័ក ព ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២២ លោកស្រី​ ជ័យ​ ចន្នី​ និងលោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមសិក្ខាសាលាស្តីពី ការរៀបចំសៀវភៅគោលការណ៍ណែនាំ អំពីការគណនា​បន្ទុកបំពុលសរុបដែលហូរចូលបឹងទន្លេសាប តាមប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក សុខារ៉ាវុត អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដោយមានស្ថាប័នចូលរួម ក្រសួងបរិស្ថានកម្ពុជា ក្រសួងបរិស្ថានជប៉ុន និងស្ថាប័នអប់រំវិទ្យាស្ថានបច្ចេកទេសកម្ពុជា ( ITC )  និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ( RUA ) ឯកឧត្តម លោកជំទាវ និងក្រសួងពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ នៅសណ្ឋាគារ Tribe  រាជធានីភ្នំពេញ និងអ្នកចូលរួមតាមប្រព័ន្ធOnline មានលោក លោកស្រីប្រធាន និងអនុប្រធានមន្ទីរកសិកម្ម ខេត្ត កំពង់ឆ្នាំង កំពង់ធំ បាត់ដំបង ពោធិ៍សាត់ និងខេត្តសៀមរាប ។​ ដែលរៀបចំដោយ​ក្រសួងបរិស្ថានកម្ពុជា សហការជាមួយវិទ្យាស្ថានយុទ្ធសាស្ត្របរិស្ថានសកលនៃប្រទេសជប៉ុន​ ។ 
គោលបំណងសិក្ខសាលាគឺដើម្បី ប្រជុំពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធអំពីការរៀបចំសៀវភៅគោលការណ៍ណែនាំ ស្តីពីការគណនាបន្ទុកបំពុលសរុបដែលហូចូលបឹងទន្លេសាប​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter