មាតិកា
កិច្ចប្រជុំពិភាក្សាស្តីពីវេទិការផ្សារពិព៌ណផលិតផលកសិកម្មសុវត្ថិភាពរបស់សហគមន៍កសិកម្មខេត្តពោធិ៍សាត់សម្រាប់ឆ្នាំ២០២២​ នៅមន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ២៩ វិច្ឆិកា ២០២២
63

ថ្ងៃអង្គារ ៦កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២​ លោក​ សៅ​ វណ្ណៈ​ ប្រធាន​ការិយាល័យអភិវឌ្ឍន៍កសិកម្មនៃមន្ទីរកសិម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់
បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីវេទិការផ្សារពិព៌ណផលិតផលកសិកម្មសុវត្ថិភាពរបស់សហគមន៍កសិកម្មខេត្តពោធិ៍សាត់សម្រាប់ឆ្នាំ២០២២ ដែលផ្តួចផ្តើមដោយអង្គការមិនមែនរដ្ឋាភិបាលអភិវឌ្ឍន៍ពាក់ព័ន្ធវិស័យកសិកម្មក្នុងខេត្តពោធិ៍សាត់ ។
អញ្ជើញចូលរួម៖
-អង្គការADRAចំនួន០២នាក់
-អង្គការសៀតចំនួន០១នាក់
-អង្គការEPDOចំនួន០៣នាក់ស្រី០២នាក់
-អង្គការភីមចំនួន០១នាក់ស្រី
 សរុបអ្នកចូលរួម០៨នាក់ស្រី០៣នាក់។

លទ្ធផលគ្រោងទុក​ទទួល​បាន៖
-ឈ្មោះ កម្មវិធី(វេទិការផ្សារពិព៌ណផលិតផលកសិកម្មសុវត្ថិភាពរបស់សហគមន៍កសិកម្មខេត្តពោធិ៍សាត់)
-ស្តង់សម្រាប់ពិពណ៌ចំនួន០៨ស្តង់
-អញ្ជើញជាគណៈអធិបតីនិងជាភ្ញៀវ
១-លោកប្រធានមន្ទីរកសិកម្ម,ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម(១នាក់),ការិយាល័យក្សេត្រសាស្ត្រ​និងផលិតភាពកសិកម្ម(១នាក់)។
-លោកប្រធានមន្ទីរពាណិជ្ជកម្ម
-លោកអភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់

ថ្ងៃបើកកម្មវិធី៖ថ្ងៃទី២៧/១២/២០២២
-រោងចំនួន០២ខ្នង
-អ្នកចូលរួមជាកសិករផលិតចំនួន២២៥នាក់
-អង្គការពាក់ព័ន្ធក្នុងខេត្តនិងដេប៉ូផ្គត់ផ្គង់ធាតុចូលកសិកម្ម
-បង្កើតគណៈកម្មការរៀបចំនិងសម្របសម្រួល៖
១-លោកសៅវណ្ណៈតំណាងមន្ទីរកសិកម្ម
២-លោកញឹមសុផាត អង្គការADRA
៣-លោកអ៊ិន សំអាត អង្គការសៀត
៤-លោកនិន ថុនា អង្គការEPDO
៥-លោកស្រី ជូវណ្ណៈ អង្គការ ភីម
-ទីកន្លែងវេទិកាអ៊ុំទូកខេត្ត​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter