ថ្ងៃអង្គារ ៦កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលមាន៖
-លោក សុខ ដារ៉ូ ប្រធានការិយាល័យអង្កេតតាមដាន និងប្រយុទ្ធប្រឆាំងជំងឺឆ្លងសត្វ
-លោក កេីត ឌីណា អនុប្រធានការិយាល័យអេពីដេមីសាស្រ្ត និងវិភាគព័ត៌មានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានធ្វើការផ្សព្វផ្សាយអំពីផលប៉ះពាល់ដោយជំងឺឆ្លង នៅភូមិពោធិ៍ ភូមិបាគូរ ភូមិព្រីងខ្ពស់ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ មានកសិករចូលរួម១៥នាក់ ស្រី១១នាក់ ភ្នាក់ងារសុខភាពសត្វភូមិ០៣នាក់ ។
+ខ្លឹមសារកម្មវិធី
-ផ្សព្វផ្សាយដល់កសិករឱ្យយល់អំពីផលប៉ះពាល់នៃជំងឺដុំពកស្បែក ជំងឺសាទឹក ជាពិសេសជំងឺអុតក្តាមគោក្របី
-ជំរុញកសិករឱ្យចូលរួមយកសត្វមកចាក់វ៉ាក់សាំងរាល់ពេលដែលមានយុទ្ធនាការចាក់រៀងរាល់៦ ខែម្តង ឬមួយឆ្នាំ២ដង។ បានផ្តល់ថ្នាំព្យាបាល សម្ភារៈបរិក្ខាបសុពេទ្យមួយចំនួនដល់ភ្នាក់ងារសុខភាពសត្វភូមិ ០៣នាក់ផងដែរ ។