មាតិកា
ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា នៅវេទិកាអុំទូកខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ៣០ វិច្ឆិកា ២០២២
92

ថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២​ លោកស្រី​ ជ័យ​ ចន្នី​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញ​ចូលរួម កម្មវិធីទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា នៅវេទិកាអុំទូកខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម សាយ សុជាតិ​ អភិបាលរង នៃគណ:អភិបាលខេត្តតំណាងដ៏ខ្ពង់ខ្ពង់ ឯកឧត្តម ខូយ រីដា អភិបាល នៃគណ:អភិបាលខេត្តពោធិ៍សាត់ ដែលរៀបចំដោយមន្ទីរ​បរិស្ថាន​ ខេត្តពោធិ៍សាត់ ក្រោមប្រធានបទ៖​ មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង ក្នុងគោល​បំណង រួមគ្នាសម្អាតអនាម័យក្រុងអោយមានសណ្តាប់ធ្នាប់ល្អ សោភ័ណភាព និងបរិស្ថានស្អាត ដោយកាត់បន្ថយការប្រើប្រាស់ស្បោងផ្លាស្ទិច​ ។ ក្នុងនោះមានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោកអភិបាលក្រុង កងកំលាំងប្រដាប់វុធ ប្រជាការពារ និងអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ក្រុមយុវជនស្រលាញ់សន្តិភាព និងប្រជាពលរដ្ឋ ដែលមានអ្នកចូលរួមសរុប ចំនួន ១៥០ នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter