ថ្ងៃព្រហស្បតិ៍ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ លោក សៅ វណ្ណៈ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញនៃការអនុវត្តច្បាប់ស្តីពីសហគមន៍កសិកម្មដោយសហគមន៍កសិកម្មនៅកម្ពុជា នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម ។
-រៀបចំដោយ៖នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម។
-គាំទ្រដោយ៖សហព័ន្ធសហករណ៍រ៉ាយអៃសិនអាល្លឺម៉ង់។
អញ្ជើញជាគណៈអធិបតី៖
-លោក សាម៉េង កែវមុនីន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម
-លោក HardySchneider, DGRV pram head to Cambodia
-លោកស្រី ឌុក ដាលីន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ចាម
អ្នកសម្របសម្រួលកម្មវិធី៖
-លោក ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍កសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម
អញ្ជើញចូលរួម៖
-លោកលោកស្រីក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មចំនួន១១ នាក់
-លោកលោកស្រីជាថ្នាក់ដឹកនាំការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មមកពី២៥ ខេត្ត/ក្រុងចំនួន២៥ នាក់
-លោកលោកស្រីថ្នាក់ដឹកនាំសម្ព័ន្ធសហគមន៍កសិកម្មចំនួន២នាក់
-លោកលោកស្រីថ្នាក់ដឹកនាំសហភាពសហគមន៍កសិកម្មចំនួន១៥នាក់
សរុបចំនួន ៥៥នាក់ ស្រ្តីចំនួន ១២នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម