មាតិកា
កិច្ចប្រជុំ ស្តីពីវឌ្ឍនភាព បញ្ហាប្រឈម និងលើកទិសដៅសម្រាប់ការអនុវត្តផលិតកម្មតាមកិច្ចសន្យា តាមប្រព័ន្ធ Online Zoom meeting
ចេញ​ផ្សាយ ០១ ធ្នូ ២០២២
102

ថ្ងៃព្រហស្បតិ៍ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២​ លោកស្រី​ ជ័យ​ ចន្នី​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​, លោក ហ៊ៅ ចាន់ដារ៉ា ប្រធានការិយាល័យកសិឧស្សាហកម្ម និងលោកស្រី សូ ផាន់ណា អនុប្រធានការិយាល័យកសិឧស្សាកម្ម បានចូលរួមក្នុង​កិច្ចប្រជុំ ស្តីពីវឌ្ឍនភាព បញ្ហាប្រឈម និងលើកទិសដៅសម្រាប់ការអនុវត្តផលិតកម្មតាមកិច្ចសន្យា ក្រោមអធិបតីភាព លោក ហង្ស សុវណ្ណ អនុប្រធាននាយកដ្ឋានកសិឧស្សាហកម្មតាមប្រព័ន្ធ Online Zoom meeting  ដែលរៀបចំដោយ នាយកដ្ឋានកសិឧស្សាហកម្ម ក្នុងគោលបំណង ដូចខាងក្រោម៖
១-ដើម្បីធ្វើសេចក្តីរាយការណ៍ពីវឌ្ឍនភាពដោយសង្ខេបពីផលិតកម្មតាមកិច្ចសន្យា។
២-ធ្វើការពិភាក្សាតំរង់ទិសពីថ្នាក់ដឹកនាំមន្ត្រីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ពីកិច្ចសន្យាផលិតកម្មកសិកម្ម ។
៣-បញ្ហាផ្សេងៗ 
ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋានកសិឧស្សាហកម្ម ថ្នាក់ដឹកនាំមន្ទីរអង្គភាពតាមបណ្តាខេត្ត ទាំង ២៥ថ្នាក់ដឹកនាំការិយាល័យជំនាញនៃ​ការិយាល័យកសិឧស្សាហកម្ម ។

ចំនួនអ្នកចូលទស្សនា
Flag Counter