ថ្ងៃព្រហស្បតិ៍ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ផ្នែក រដ្ឋបាលព្រៃឈេីក្រវាញ សង្កាត់រដ្ឋបាលព្រៃឈើសំរោង បានចូលរួមបោះឆ្នោតរៀបចំគណៈកម្មាការសំរាប់គ្រប់គ្រងសាងសង់ប៉មសហគមន៍ព្រៃឈេីរវៀងចំនួន ០២កន្លែង ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំសំរោង និងសំរបសំរួលពីអង្គការព្រហ្មវិហារធម៌ ដែលមានសមាជិកសហគមន៍ចូលរួមចំនួន ១៩នាក់ ស្រី ១០នាក់ក្នុងនោះអ្នកឈរឈ្មោះបោះឆ្នោតចំនួន ០៧ នាក់យកតែចំនួន ០៥ នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម