មាតិកា
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យវឌ្ឍនភាព នៃការដាំដុះដំណាំស្រូវស្តារឡើងវិញ របស់ប្រជាកសិករភូមិផ្ទះកោះ, ភូមិពោធិ៍ពីរ និងភូមិចំការតាប៉ូ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៣ ធ្នូ ២០២២
139

ថ្ងៃសៅរ៍១០កើតខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ លោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និង លោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្រ្ត បានអមដំណើរ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញនានាជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន បានបន្តចុះពិនិត្យវឌ្ឍនភាព នៃការដាំដុះដំណាំស្រូវស្តារឡើងវិញ របស់ប្រជាកសិករភូមិផ្ទះកោះ, ភូមិពោធិ៍ពីរ និងភូមិចំការតាប៉ូ ឃុំស្រែស្តុក  ស្រុកកណ្តៀង ក្រោយពីទទួលបានស្រូវពូជ(OM5451) ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
៚លទ្ធផលនៃការស្តារឡើងវិញ ប្រជាកសិករបានខិតខំការងារបង្កបង្កើនផលឡើងវិញ:
-សម្រាប់ផ្ទៃដីស្តារឡើងវិញ ទូទាំងស្រុកកណ្តៀង មានចំនួន០៨ឃុំ លើផ្ទៃដីសរុប១,៦៧៤ហិកតា ស្មើនឹង១,៧៨៨គ្រួសារ ទទួលស្រូវពូជ១៧៨តោន ៨០០គីឡូក្រាម។ ក្នុងនោះឃុំស្រែស្តុក ស្រុកកណ្តៀង មានចំនួន ១៣ភូមិ ស្មើនឹង២០៦គ្រួសារ មានផ្ទៃដីស្តារសរុប២១៨ហិកតា និងទទួលបានស្រូវពូជ ២០តោន ៦០០គីឡូក្រាម។ ផ្ទៃដីស្តារឡើងវិញ ទូទាំងស្រុកកណ្តៀង សម្រេចបាន១០០%ហើយ។

ចំនួនអ្នកចូលទស្សនា
Flag Counter