ថ្ងៃច័ន្ទ១២កើត ខែ មិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ២០២២ លោក ហៃ ធូរ៉ា ប្រធានមន្ទីរ រួមជាមួយ លោក លោកស្រី អនុប្រធានមន្ទីរ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ បានចូលរួមកិច្ចប្រជុំជាមួយក្រុមការងារអង្គការ FAO និងតំណាងរដ្ឋបាលជលផលដើម្បីបង្ហាញពីគម្រោងជំនួយបច្ចេកទេស នៃកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយនិរន្តភាព (CAPFISH-Capture) ដែលអនុវត្តក្នុងខេត្តពោធិ៍សាត់ និងការស្វែងរកការគាំទ្រ ពីមន្ទីរកសិកម្ម ក៍ដូចជាខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់។
ខ្លឹមសារនៃកិច្ចប្រជុំមាន:
១.បង្ហាញពីទស្សនៈទាននៃគម្រោង CAPFISH-Capture និង ក្របខណ្ឌយុទ្ធសាស្រ្តសម្រាប់ជលផលឆ្នាំ២០១៥-២០២៤(-ការនេសាទ និងការគ្រប់គ្រង -វារីវប្បកម្មនេសាទទឹកសាប និងសមុទ្រ -ខ្សែសង្វាក់ផលិតកម្មជលផល-និយតកម្ម និងសេវាកម្ម )
២.បង្ហាញពីសកម្មភាពគម្រោងទាក់ទងនឹងវិស័យជលផលរបស់ខេត្តពោធិ៍សាត់ មាន០៨ សកម្មភាព និងតួនាទីភារកិច្ចរបស់អ្នកជំនាញការអង្គការ FAO ប្រចាំខេត្តពោធិ៍សាត់
៣.ស្នើសុំកិច្ចសហការនិង ផ្តល់បន្ទប់-កំព្យូទ័រ តុ និងប្រពន្ធ័Internet សម្រាប់ដំណើការគម្រោងក្នុងខេត្ត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម