មាតិកា
ទស្សនៈកិច្ចសិក្សា ពីបច្ចេកទេសកសិកម្ម​ នៅភូមិអន្សងសក ឃុំព្រែកនរិន្ទ ស្រុក ឯកភ្នំ ខេត្ដបាត់ដំបង
ចេញ​ផ្សាយ ០៦ ធ្នូ ២០២២
111

ថ្ងៃច័ន្ទ១២កើត ខែមិគសិរ ឆ្មាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២២ អង្គការ PAfID&DDSP បានសហការណ៍ជាមួយនិង មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងបានអញ្ជើញ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មចូលរួមទស្សនៈកិច្ចសិក្សា ពីបច្ចេកទេសកសិកម្ម(រយះពេល១ថ្ងៃ)ស្ថិតនៅសហគមន៍កសិកម្មរិន្ទចម្រើនផល ដែលមានអាស័យដ្ឋាននៅភូមិអន្សងសក ឃុំព្រែកនរិន្ទ ស្រុក ឯកភ្នំ ខេត្ដបាត់ដំបង សមាសភាពភាពចូលរួម
- បុគ្គលិកអង្គការ CIRD ចំនួន ២នាក់
- បុគ្គលិក និងកសិកររបស់អង្គការ PAfID&DDSP​ចំនួន ២៣នាក់
- គណៈកម្មការសហគមន៍កសិកម្ម ចំនួន ៦ នាក់  សរុបចំនួន ៣១នាក់ ស្ត្រី ១១នាក់។មតិស្វាគមន៍របស់តំណាងអង្គការ CIRD និងបង្ហាញរួមពីគម្រោង RECOVER ការណែនាំខ្លួនរបស់គណៈកម្មការសហគមន៍ និងការបង្ហាញពីព័ត៌មានទូទៅរបស់សហគមន៍កសិកម្ម       ទស្សនៈកិច្ចសិក្សាទៅកាន់កន្លែងដាំបន្លែជីវសុត្ថិភាពរបស់កសិករវឿន សារិទ្ធ
- រួចទៅកាន់កន្លែងចិញ្ចឹមមាន់លក់ស៊ុតរបស់កសិករ ប៊ី ហឿត
- ទៅកាន់កន្លែងចិញ្ចឹមមាន់សាច់លក់របស់កសិករ ចន ចាន់ណា
- រួចទៅកាន់កសិដ្ឋានភ្ញាស់កូនមាន

ចំនួនអ្នកចូលទស្សនា
Flag Counter