ថ្ងៃអង្គារ ១៣កើត ខែមិគសិរ ឆ្នំាខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នំា២០២២ ក្រុមការងារអនុគម្រោងប្រព័ន្ធ ស្រោចស្រពដំណាក់អំពិលនៃគម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងរំដោះទឹកភាគខាងលិចបឹងទន្លេសាប (CP-11)ក្រោមជំនួយថវិកា JICA សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានចុះស្ទង់ទិន្នន័យដំណំាស្រូវពូជOM ផ្ទៃដី២៥អារបស់កសិករ ឈ្មោះ ចែម ប៊ុយ ភេទប្រុស អាយុ៦៥ឆ្នំា នៅភូមិកណ្តឹងមាស ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
សមាសភាពចូលរួមមាន: មន្រ្តីមន្ទីរកសិកម្មខេត្ត និងកសិករ។ អ្នកចូលរួមសរុប ៨នាក់,ស្រី:៥នាក់។
-តាមរយ:លទ្ធផលនៃការពិនិត្យ និងចុះស្ទង់ទិន្នផល របស់ក្រុមការងារបង្ហាញថា:
-ទិន្នផលស្រូវទទួលបានសរុប ៨៧៥ គ.ក លើផ្ទៃដី២៥អា
-ទិន្នផលស្រូវជាមធ្យម ក្នុង១ហិចតា ចំនួន៣៥០០គ.ក
-តំលៃលក់ចេញ ៩៥០រៀល/គ.ក
-ចំណាយសរុប ៥៦៥.០០០រៀល
-ចំណូលសរុប ៨៣១.៣០០រៀល
-ចំណេញសរុប ២៦៦.៣០០រៀល ។