មាតិកា
កិច្ច​សហប្រតិបត្តិការ​ចុះ​បង្រ្កាបបទល្មើសនេសាទនៅចំណុចភូមិ រាំងទិល និងខាងមុខព្រែកកំពង់គុជ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៦ ធ្នូ ២០២២
70

ថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ក្រុមការងារផ្នែករដ្ឋបាលជលផលក្រគរ ដឹកនាំដោយ លោក ភុន សុវណ្ណា នាយផ្នែក រួម មានលោក ហុក ម៉េងអាន នាយសង្កាត់កណ្ដៀង​ ចូលរួមសហការណ៍ជាមួយ ក្រុមការងារថ្នាក់ជាតិ បង្រ្កាបបទល្មើសជលផលប្រចាំការនៅបឹងទន្លេសាប​ មានទីតាំងនៅកំពង់លួងដឹកនាំដោយ លោក ជា សោភ័ណ វរះសេនីយ៍ឯក តំណាងកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថស្រុក យោធាខេត្ត និងប៉ូលីសស្រុក ដែលមានកម្លាំងសរុប ១៧ នាក់ កាណូតចំនួន ៤ គ្រឿង បានចុះល្បាតចាប់ពី ផាត់សណ្ដោងរហូតដល់ព្រែកកំពង់គុជ និងបង្រ្កាបបទល្មើសនេសាទនៅចំណុចមុខភូមិ រាំងទិល និងខាងមុខព្រែកកំពង់គុជ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ 
ជាលទ្ធផលបានចំនួន ០១ ករណី វត្ថុតាងរួមមាន ៖
- អាគុយចំនួន ០៩ គ្រឿង ចំនួន ០៩ កន្លែង
- អំពូលភ្លើងចំនួន ០៦ អំពូល
- សាច់ឈ្នក់(ឆ្នុក)ចំនួន ០២ វង់
- ខ្សែភ្លើងប្រវែង ១៣៥ ម៉ែត្រ
- អាំងវែកទ័រចំនួន ០៩ គ្រឿង
- ខ្សែរួមផ្សំប្រវែង ៦៣០ ម៉ែត្រ​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter