មាតិកា
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះជួបប្រជាកសិករ នៅឃុំកញ្ជរ ស្រុកកណ្តៀង ដែលបានទទួលបានស្រូវពូជស្តាឡើងវិញ
ចេញ​ផ្សាយ ០៧ ធ្នូ ២០២២
83

ថ្ងៃអង្គារ៍ ១៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក .ស២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ លោក ហៃ ធូរ៉ា ប្រធានមន្ទីរ បានអមដំណើរ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះជួបប្រជាកសិករ នៅឃុំកញ្ជរ ស្រុកកណ្តៀង ដែលបានទទួលបានស្រូវពូជស្តាឡើងវិញពីប្រមុខរាជរដ្ឋាភិបាល ជាលទ្ធផលស្ថានភាពស្រូវ កំពុងលូតលាស់ល្អ និង ពិតជាស្រូវពូជដែលមានគុណភាពខ្ពស់ តាមស្តង់ដារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

៚ស្នាមញញឹមរបស់បងប្អូនប្រជាកសិករ ធ្វើឱ្យថ្នាក់ដឹកនាំខេត្ត និងស្ថាប័នជំនាញពាក់ព័ន្ធ មានកំលាំងចិត្តជួយគាំទ្រវិស័យកសិកម្មយ៉ាងពេញទំហឹង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខដឹកនាំ ក្នុងគោលបំណងចំបងតែមួយគត់ «លើកស្ទួយជីវភាពប្រជាកសិករមូលដ្ឋាន តាមរយៈវិស័យកសិកម្ម »

ចំនួនអ្នកចូលទស្សនា
Flag Counter