ថ្ងៃពុធ ១៤កើត ខែមិគសិរ ឆ្នំាខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នំា២០២២ ក្រុមការងារអនុគម្រោងប្រព័ន្ធស្រោចស្រពដំណាក់អំពិលនៃគម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងរំដោះទឹកភាគខាងលិចបឹងទន្លេសាប (CP-11) ក្រោមជំនួយថវិកា JICA សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានចុះស្ទង់ទិន្នន័យដំណំាស្រូវពូជOM នៅភូមិខ្មារ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ របស់កសិករឈ្មោះ ប៉ែន ហាន ភេទប្រុស អាយុ៥២ឆ្នំា ដំាដំណាំស្រូវពូជOM ផ្ទៃដី៣៥អា។ សមាសភាពអ្នកចូលរួមមាន: មន្រ្តីមន្ទីរកសិកម្មខេត្ត និងកសិករ សរុបចំនួន៧នាក់ ,ស្រ្តី៥នាក់។
តាមរយ:លទ្ធផលនៃការពិនិត្យ និងចុះស្ទង់ទិន្នផល របស់ក្រុមការងារបង្ហាញថា:
-ទិន្នផលស្រូវទទួលបានសរុប ១២០៤គ.ក លើផ្ទៃដី៣៥អា
-ទិន្នផលស្រូវជាមធ្យម ក្នុង១ហិចតា ចំនួន៣៤៤០គ.ក
-តំលៃលក់ចេញ ៩០០រៀល/គ.ក
-ចំណាយសរុប ៦៦៤.៤០០រៀល
-ចំណូលសរុប ១.០៨៣.៦០០រៀល
-ចំណេញសរុប ៤១៩.២០០រៀល ។