ថ្ងៃពុធទី ១៤កើត ខែ មិគសិរ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ២០២២ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងលោក ប៉េង ដួងតារា មន្ត្រី បានចុះពិនិត្យការប្រើប្រាស់ឡចំនួន ០២ (ក្រៅពីឡគំរូអ្នកជំនាញការចិនបង្រៀនបានចំនួន០៥ឡ ) ។ ឡទាំង០២ នេះបានសាងសង់កាលពី ដើមឆ្នាំ២០២១ នៅភូមិ រលាប សង្កាត់រលាបក្រុងពោធិ៍សាត់ កំពុងដំណើការប្រក្រតី និងបានបង្ហាត់ណែនាំម្ចាស់ឡ ពីការថែរក្សានិងការប្រើឡដើម្បីបានដំណើការជាប្រចាំ ។ បន្ទាប់មកបានចុះតាមផ្ទះកសិករដែលមានចិញ្ចឹមគោចំនួន០២ គ្រួសារ ដើម្បីផ្សព្វផ្សាយធ្វើឡបន្តទៀត ជាលទ្ធផល កសិករមានចំណាប់អារម្មណ៍ តែមិនទាន់សម្រចចិត្តធ្វើនៅឡើយ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម