មាតិកា
ការអញ្ចើញ ចុះជួបសំណេះ សំណាល សាកសួសុខទុក្ខ ពីស្ថានភាពការស់នៅ និងបានចែកគ្រាប់ពូជបន្លែ ជូនដល់ប្រជាកសិករដែលជាគ្រួសារអតីតយុទ្ធជនពលី ពិការចំនួន ៤០៥ គ្រួសារ នៅភូមិអភិវឌ្ឃន៍ ប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំ ព្រងិល ស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៨ ធ្នូ ២០២២
152

ថ្ងៃពុធ ១៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ លោក ហៃ ធូរ៉ា ប្រធានមន្ទីរ និងក្រុមការងារនៃមន្ទីរកសិកម្ម បានអមដំណើរ ឯកឧត្តម ផេង គឹមស្រ៊ុន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និង ប្រតិភូអមដំណើរ ពីអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានជលផល អគ្គនាយកដ្ឋានពេទ្យសត្វ និងនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ បានអញ្ចើញ ចុះជួបសំណេះ សំណាល សាកសួសុខទុក្ខ ពីស្ថានភាពការស់នៅ និងបានចែកគ្រាប់ពូជបន្លែ ជូនដល់ប្រជាកសិករដែលជាគ្រួសារអតីតយុទ្ធជនពលី ពិការចំនួន ៤០៥ គ្រួសារ នៅភូមិអភិវឌ្ឃន៍ ប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំ ព្រងិល ស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មាន លោកអភិបាលស្រុកភ្នំក្រវាញ ប្រធានស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា អធិការស្រុក ទាហ៊ាន និងគ្រួសារប្រជាកសិករសរុបចំនួន ៤០៥គ្រួសារ ។និងបានចុះពិនិត្យទីតាំងរបស់គ្រួសារ ដែលមានស្រះចិញ្ចឹមត្រី ចិញ្ចឹមមាន់ និងដាំដំណាំបន្លែ។ក្នុងពេលជាមួយឯកឧត្តម បានផ្តល់ពូជបន្លែ៥មុខ រួមមានពូជដំណាំ ស្ពៃចង្កឹះ  សណ្តែកកួរ ប៉េងប៉ោះ ត្រសក់ និងត្រប់ ដោយក្នុង០១គ្រួសារ ទទួលបានចំនួន ០៥កញ្ចប់ សរុប ស្មើ ៦២៨កញ្ចប់។

ចំនួនអ្នកចូលទស្សនា
Flag Counter