ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម និងក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអមដំណើរលោក ឡាយ វិសិដ្ឋ អភិបាលរងនៃគណ:អភិបាលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរ ធនធានទឹក បានអញ្ចើញទៅពិនិត្យការរៀបចំការតុបតែងលម្អលើបរិវេណបុរីវប្បធម៌កោះសំពៅមាស ដើម្បីត្រៀម ពិធីអបអរបុណ្យចូលឆ្នាំសកល ២០២៣ ខាងមុខនេះ ដោយបានធ្វើការពិនិត្យ និងពិភាក្សាជាមួយជាងកំបោរក្នុងការលាបថ្នាំស្តូបដែលជាទីកន្លែងអុចធូប និងបានពិនិត្យការសម្អាតអនាម័យនៅលើបរិវេណលើកោះទាំងមូល ដោយមានការចូលរួមពីលោកប្រធានមន្ទីរវប្បធម៌ផងដែរ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម