ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានជួបប្រជុំជាមួយមន្ត្រីទទួលបន្ទុកផ្នែកផលិតកម្ម និងបសុព្យាបាល ស្រុកតាលោសែនជ័យ និងភ្នាក់ងារសុខភាពសត្វភូមិ នៅឃុំផ្ទះរុង ចូលរួមចំនួន ១១នាក់ ។
គោលបំណងនៃកិច្ចប្រជុំដើម្បីរៀបចំផែនការចុះយុទ្ធនាការចាក់វ៉ាក់សាំងដុំពកស្បែកគោក្របីទូទាំងឃុំផ្ទះរុង ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២តទៅ ។ ក្នុងឱកាសនោះដែរលោកក៏បានណែនាំពីរបៀបប្រើប្រាស់វ៉ាក់សាំង និងសម្ភារ:បរិក្ខាឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ព្រមទាំងចែកជូននូវសម្ភារ:បរិក្ខាបសុពេទ្យ និងថ្នាំវ៉ាក់សាំង LSD ដល់ភ្នាក់ងារសុខភាពសត្វភូមិទាំង ១១នាក់ និងបន្តចុះពិនិត្យណែនាំអំពីប្លង់បច្ចេកទេសនៃគម្រោងសាងសង់កសិដ្ឋានចិញ្ចឹមគោមេ និងគោសាច់ ខ្នាតតូចមួយកន្លែងដែលមានម្ចាស់ឈ្មោះ ជឹម លឹមគ្រី ដែលកំពុងសាងសង់ ស្ថិតនៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម