ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ លោក កែវ ចន្ទ័កែវ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានអញ្ជេីញចូលរួមកម្មវិធីបែងចែកដីកសិកម្មដែលរងផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នៅសាលាស្រុកវាលវែង ក្រោមអធិបតីភាព ឯកឧត្តម ចេង ឡៃ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ជូនដល់ប្រជាពលរដ្ឋ ចំនួន ៦០គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានដី ៥ហិកតា ដែលស្ថិតនៅចំណុចអន្លង់ក្រូច ក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ការបែងចែកនេះតាមរយះការចាប់ឆ្នោតយកលេខរាងក្បាលដីដោយប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម