ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ លោក មួន វុឌ្ឍី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងលោក ថា វ៉ាន់ថេន បានទទួលជួបពិភាក្សាការងារជាមួយ លោក ថង សាយយ៉ាន់ តំណាងអង្គការ HEIFER ដែលមានគោលបំណងដូចខាងក្រោម៖
+បង្ហាញគោលបំណងគម្រោងរបស់អង្គការ
+សុំកិច្ចសហការជាមួយការិយាល័យជំនាញ
+បង្ហាញទីតាំងគោលដៅដែលត្រូវអនុវត្តសម្រាប់ឆ្នាំ២០២៣។
ចំពោះសកម្មភាពរបស់អង្គការមានគោលដៅចំនួន០៤គឺ
១/ពង្រឹងសហគមន៍កសិកម្មឱ្យមានសមត្ថភាពដឹកនាំ
២/ពង្រឹង និងពង្រីកការកៀរគរការទទួលបានទុនវិនិយោគអាជីវកម្មក្រុមផលិតមាន់ស្រែ
៣/លេីកកម្ពស់ការធានាគុណភាពផលិតផល និងការផ្គត់ផ្គង់សាច់មាន់ស្រែក្នុងខ្សែរច្រវ៉ាក់ទីផ្សារ
៤/គាំទ្រ និងធ្វើឲ្យប្រសើរឡើងនៃការផ្គត់ផ្គង់ផលិតផលកសិកម្ម និងប្រព័ន្ធទីផ្សារ។
HEIFER នឹងត្រូវអនុវត្តគម្រោងនេះនៅក្នុងសហគមន៍ចំនួន០៤ដូចខាងក្រោម៖
-សហគមន៍ត្នោតជុំសាមគ្គី
-សហគមន៍បឹងកន្ទួតរីកចម្រេីន
-សហគមន៍អន្លង់ត្នោតរុងរឿង
-សហគមន៍ព្រៃដំរីចម្រើនផល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម