ថ្ងៃសុក្រ ១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២
លោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានអញ្ជេីញចូលរួមសិក្ខាសាលាស្តីពីលទ្ធផលសម្រេចបាន និងការបិទបញ្ចប់គម្រោង “ការបង្កើនបន្ទាន់នូវផលិតកម្មរបស់គ្រួសារកសិករដែលមានទំហំផលិតកម្មតូចដោយប្រើប្រាស់ព័ត៌មានវិទ្យា ដើម្បីឆ្លើយតបនឹងជំងឺឆ្លងកូវីដ១៩ (RUSH-IT)”
RUSH-IT Project Achievements and Completion Workshop រៀបចំឡើងដោយក្រុមការងារលេខាធិការដ្ឋាន ASPIRE និងសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធទាំង ១៥ខេត្ត ចំនួន ៧៦នាក់ ស្រ្តី២២នាក់។
គម្រោងRUSH-IT អនុវត្តផ្តោតលើគ្រួសារដែលជាសមាជិកបណ្តុំអាជីវកម្មបន្លែនិងមាន់ ហើយត្រូវមានលក្ខខ័ណដូចជា៖
១).គ្រួសារដែលបាត់បង់ចំណូល ឬជាពលករចំណាកស្រុកដែលត្រឡប់មកស្រុកកំណើតវិញដោយសសរឥទ្ធិពលនៃជម្ងឺកូវីដ១៩ ។
២).ផ្តល់អទិភាពដល់គ្រួសារមានប័ណ្ណក្រីក្រ ឬមានមេគ្រួសារជាស្រ្តី ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម