មាតិកា
លទ្ធផល​ការងារចុះ​បង្រ្កាបបទល្មើសនេសាទឆ្នុក និងការដាក់របាំងលប លើស​ប្រវែងកំណត់ ចាប់ពីឃុំ កំពង់លួង រហូត​ដល់មុខភូមិកំពង់ថ្គោល ឃុំ អន្សាចំបក់ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ០៩ ធ្នូ ២០២២
90

ថ្ងៃសុក្រ ១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ 
គណៈបញ្ជាការ​ឯកភាពរដ្ឋបាលខេត្ដពោធិ៍សាត់ ដឹកនាំដោយ ឯកឧត្ដម ឡាយ វិសិដ្ឋ  អភិបាលរងខេត្ដពោធិ៍សាត់ រួមមាន លោកនាយខណ្ឌ-នាយរងខណ្ឌ អភិបាលរងស្រុកក្រគរ  លោកនាយផ្នែក លោកនាយ​សង្កាត់កំពង់លួង ជាមួយ ក្រុមការងារថ្នាក់ជាតិ មានលោកនាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប លោកតំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោកតំណាងអគ្គស្នងការនគរបាលជាតិ រួមមានកងរាជអាវុធហត្ថខេត្ដ-ស្រុកក្រគរ យោធាខេត្ដ បរិស្ថានស្រុកក្រគរ អធិការនគរបាលស្រុកក្រគរ នគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់លួង​ ។ ក្រោយពីស្ដាប់
របាយការណ៍ពីលោកនាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ លោកនាយរងអធិការខាងជើង រួចមក
១- ឯកឧត្ដម បានធ្វើការកោតសរសើរដល់ក្រុមការងារ​ដែលបានចុះបង្ក្រាបបទល្មើសនេសាទកន្លងមក នឹងបន្ដកិច្ចសហការគ្នា
២- ឯកឧត្ដម បានលើកឡើងចំពោះ ឧបករណ៍ឆក់ក្តៅ-ត្រជាក់ អួនអូសទឹកសាប យិនយន្ដ ដាច់ខាតខេត្ដពោធិ៍សាត់ គឺមិនអាចឲ្យកើតឡើងវិញទេ ។
បន្ទាប់មកឯកឧត្ដម បានដឹកនាំចុះអធិការកិច្ច បង្រ្កាបបទល្មើសនេសាទឆ្នុក និងការដាក់របាំងលប លើស​ប្រវែងកំណត់ ដោយប្រើប្រាស់កំលាំងសរុប ៤២នាក់ និងកាណូតចំនួន ៥គ្រឿងចាប់ពីឃុំ កំពង់លួង រហូត​ដល់មុខភូមិកំពង់ថ្គោល ឃុំ អន្សាចំបក់ ស្រុកក្រគរ
វត្ថុតាង រុះរើ បំផ្លាញចោល ជាលទ្ធផលបាន០២ ករណី 
វត្ថុតាងរួមមាន៖
+ ០១ករណី
- បង្គោលឆ្នុក ១៣កន្លែង ចំនួន៥២ ដើម
+ ០១ករណី
- របាំង០៧ ខ្សែ ប្រវែង ១.៧៥០ម៉ែត្រ​ (លើសប្រវែងកំណត់)
- បង្គោល ចំនួន ១៧០ដើម
- ចាក់លែងត្រី ៣៥គីឡូក្រាម​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter