មាតិកា
កិច្ចប្រជុំឆ្លងរបាយការណ៍ ប្រចាំខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សាលប្រជុំ​សាលាខេត្ត​ពោធិ៍សាត់​
ចេញ​ផ្សាយ ១០ ធ្នូ ២០២២
96

ថ្ងៃសុក្រ ១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ លោក កែវ ច័ន្ទកែវ អនុប្រធានមន្ទីរ និង លោក ម៉ែន វណ្ណៈ អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ខេត្តពោធិ៍សាត់​ បានអញ្ជេីញ​ចូលរួមកិច្ចប្រជុំឆ្លងរបាយការណ៍ ប្រចាំខែវិច្ឆិកា ឆ្នាំ ២០២២ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្ត នៅសាលប្រជុំជាន់ទី១ សាលាខេត្ត ដោយមានការអញ្ជើញចូលរួម ពី លោក លោកស្រីប្រធានមន្ទីរ ស្នងការ មេបញ្ជាការ ឬ តំណាងមន្រ្តីទទួលបន្ទុករបាយការណ៍ នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការ និងមន្រ្តីពាក់ពន្ធ័ សរុប ៤៩នាក់។កម្មវិធីនៃកិច្ចប្រជុំមានជារួម៖​
១.មតិបើកកិច្ចប្រជុំ របស់ប្រធានអង្គប្រជុំ
២.របាយការណ៍សង្ខេបតាមចំណុចសំខាន់
៣.ពិនិត្យ និងសាកសួរ យោបល់ និងឈានដល់ការឯកភាព និង បិទអង្គប្រជុំ ។

ចំនួនអ្នកចូលទស្សនា
Flag Counter