មាតិកា
កិច្ចប្រជុំផ្សព្វផ្សាយណែនាំ និងជម្រុញការធ្វើប័ណ្ណកម្មសិទ្ធលើដីធ្លីរដ្ឋទូទាំងខេត្តពោធិ៍សាត់ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៣ ធ្នូ ២០២២
81

ថ្ងៃចន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២​ លោកស្រី​ ជ័យ​ ចន្នី​ អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ខេត្តពោធិ៍សាត់​ និង លោក អ៊ុក សុធា អនុប្រធានការិយាល័យផែនការគណនេយ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមកិច្ចប្រជុំ ផ្សព្វផ្សាយណែនាំ និងជម្រុញការធ្វើប័ណ្ណកម្មសិទ្ធលើដីធ្លីរដ្ឋទូទាំងខេត្តពោធិ៍សាត់ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ ដោយអញ្ចើញចូលរួមជាគណ:អធិបតី ឯកឧត្តម សៀ សុភ័ក្ត្រ អគ្គនាយករងនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើព័ន្ធ និង ឯកឧត្តម គិត សុផា អភិបាលរងនៃគណ:អភិបាលខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ត ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួម ពីប្រតិភូក្រសួង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុង/ស្រុក កងកម្លាំងប្រដាប់​អាវុធទាំងបី និងប្រធានក្រុមប្រឹក្សាសង្កាត់ /ប្រធានក្រុមប្រឹក្សាឃុំ ដោយមានអ្នកចូលរួមសរុបចំនួន ៧៨នាក់ ស្រី ១៥នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter