មាតិកា
កិច្ចប្រជុំ​ស្តីពីការប្រមូលទាក់ទងមូលដ្ឋានសកម្មភាព កសិកម្ម ផ្សាភ្ជាប់ជាមួយការការពារព្រៃឈើ​ នៅ​សាលប្រជុំ​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ១៣ ធ្នូ ២០២២
62

ថ្ងៃ​ចន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ លោក កែវ  ច័ន្ទកែវ អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំជាមួយតំណាងអង្គការអាដ្រា ដឹកនាំដោយ លោក ទ្រី គឹមឡុង អ្នកសម្របសម្រួលថ្នាក់ជាតិ ADRA ស្តីពីការប្រមូលទាក់ទងមូលដ្ឋានសកម្មភាព កសិកម្ម ផ្សាភ្ជាប់ជាមួយការការពារព្រៃឈើ ដែលជាធាតុចូលសម្រាប់ស្នើគម្រោងថ្មីសម្រាប់អនុវត្តបន្តក្នុងខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក សៅ វណ្ណ: ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក ម៉ែន វណ្ណៈ  អនុប្រធានការិយាល័យរដ្ឋបាល និងលោក ពាក្យ មនោ តំណាងខណ្ឌរដ្ឋបាលព្រៃឈើ និង លោកនាយកប្រតិបត្តិ មន្រ្តីប្រចាំខេត្តសរុប០៧ នាក់​ ។
ក្នុងកិច្ចប្រជុំនេះ ក្រុមការងារបានពិភាក្សាលើព័ត៌មាន ដែលចាំបាច់ក្នុងការ​រៀបចំគម្រោងថ្មី ដោយផ្អែកលើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មខេត្តពោធិ៍សាត់ឆ្នាំ ២០១៩ -២០២៣ ពាក់ព័ន្ធនឹងការដាំបន្លែធន់នឹងការប្រែប្រួលអាកាសធាតុ និងការថែរក្សាបរិស្ថានប្រកបដោយនិរន្តភាព ។ ជាក់ស្តែងក្រុមការងារមន្ទីរបានផ្តល់ជាគំនិត សំខាន់មួយចំនួនដូចជា៖
-ការដាំបន្លែ ដែលប្រើប្រាស់ជីកាកសំណល់ឡជីវឧស្ម័ន
-ជំរុញការងារទីផ្សារ កិច្ចសន្យាផលិតកម្មរវាងក្រុមហ៊ុន និងសហគមន៍ តាមរយៈការបង្កើតសហជីពសហគមន៍
-គាំទ្រយន្តការហេដ្ឋារចនាសម្ពន័្ធ ក្នុងដំណើរការផលិតកម្ម(ខ្សែច្រវ៉ាក់ផលិតកម្ម) និងការកែច្នៃ
-ការប្រើប្រាស់ផ្ទះសំណាញ់សម្រាប់ការដាំបន្លែ និងការថែរក្សាបរិស្ថាន
-បង្កើតទីផ្សារផលិតផលកសិកម្ម សុវត្ថិភាពថ្នាក់ខេត្ត
-ពង្រឹងនូវ​យន្តការប្រើប្រាស់សេវា ទិញ-លក់ នៅទីតាំង​ អាគារ ប្រមូលផ្តុំបន្លែ តាមរយៈយន្តការផ្សព្វផ្សាយ និងពង្រឹងសមត្ថភាព 
-ការធ្វើកសិ-រុក្ខកម្ម និងកសិ ទេសចរណ៍ ជាមួយសហគមន៍ព្រៃឈើ សហគមន៍កសិកម្ម និងសហគមន៍ផលិត​បន្លែដែលមានសក្តានុពល​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter