មាតិកា
លទ្ធផល​ចុះពិនិត្យព្រៃសហគមន៍ដោយមានការលួចឈូសឆាយក្រវ៉ាត់ព្រំខុសច្បាប់​ នៅភូមិ​ ក្បាលទាហាន ឃុំឈើតុំ​ ស្រុកក្រគរ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ១៣ ធ្នូ ២០២២
66

ថ្ងៃចន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ សង្កាត់រដ្ឋបាលព្រៃឈើឈើតុំ រួមជាមួយអាជ្ញាធរឃុំ ព្រះសង្ឃ មេភូមិ ប្រជាការពារ និងគណៈកម្មការសហគមន៍ព្រៃឈើក្បាលទាហានចំនួន ២៨នាក់ ស្រ្តី​ ០៥នាក់ បានចុះពិនិត្យព្រៃសហគមន៍​ (ដោយមានព័ត៌មានថាមានការឈូសធ្វើជាក្រវ៉ាត់ព្រំពីសំណាក់ជនខិលខូច) ស្ថិតក្នុងភូមិក្បាលទាហាន ឃុំឈើតុំស្រុកក្រគរ ខេត្តពោធិ៍សាត់​ ។ 
ជាលទ្ធផល ដីដែលជនខិលខូចឈូសក្រវ៉ាត់ មានទំហំប្រមាណជា ៥ ហិកតា ជិតព្រំប្រទល់ខាងត្បូងព្រៃសហគមន៍ក្បាលទាហាន​ ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter