ថ្ងៃអង្គារ ៥រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ លោក សៅ វណ្ណៈ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ចូលរួមសិក្ខាសាលាស្តីពីឆ្លុះបញ្ចាំងគម្រោងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចស្រ្តី(CWED III ) នៅសណ្ឋាគារហ៊ីម៉ារ៉ារី ក្រុងភ្នំពេញ។
សមាសភាពចូលរួមមាន៖
គណៈអធិបតី៖
១-លោក វ៉ាន់លី វីរីយា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍កសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម
២-លោកស្រី ថៃ បូណេ ប្រធានអង្គការជំនួយព្រះវិហាហ្វាំងឡង់(FCA)។
៣-លោកស្រី យឹម សារ៉ាត តំណាងមន្ទីរកសិកម្មខេត្តបាត់ដំបង។
សមាសភាពចូលរួម៖
គំណាងនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម,តំណាងមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ,កំពង់ឆ្នាំង,
ពោធិ៍សាត់,បាត់ដំបង,បុគ្គលិកអង្គការFCA,LWD,CIRD,និងក្រុមប្រឹក្សាសហគមន៍កសិកម្មស្រ្តី សរុបអ្នកចូលរួមចំនួន ៤៧នាក់ ស្រ្តី ១៩នាក់ ។
រៀបចំដោយ៖ អង្គការ (FCA)
គាំទ្រថវិកាដោយ៖ អង្គការ (FCA) ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម