ថ្ងៃអង្គារ ៥រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ លោក ស សារី ប្រធានការិយាល័យកៅស៊ូ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ វគ្គសិក្ខាសាលា ផ្ទេរបច្ចេកវិទ្យាដំណាំកៅស៊ូដល់មន្រ្តីបង្គោលតាមបណ្តាខេត្ត ក្រោមអធិបតីភាព លោក ឃុន កក្កដា អគ្គនាយករងនៃ អគ្គនាយកដ្ឋានកៅស៊ូ និង លោក ផេង មុត្ថាវី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូ លោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប និងសិក្ខាកាមដែលអញ្ជើញមកតាមបណ្តាខេត្តចំនួន៤៣នាក់ ស្រី០៧នាក់ ។ ការរៀបចំសិក្ខាសាលាផ្ទេរបច្ចេកវិទ្យា ដំណាំកៅស៊ូដល់មន្រ្តីបង្គោលនេះឡើងគឺមានគោលបំណង បង្កើន និងពង្រឹងចំណេះដឹងដល់មន្រ្តីរាជការអំពីបច្ចេកទេសដំណាំកៅស៊ូ ការយកផល ការអនុវត្ត និងទ្រឹស្តី ដើម្បីជាគន្លឹះក្នុងការផ្សព្វផ្សាយដល់កសិករក្នុងតំបន់ និងតាមបណ្តាខេត្តនានា និងព័ត៌មានស្ថិតិ បទពិសោធន៍ បច្ចេកវិទ្យាវិទ្យាសាស្ដ្រថ្មីៗ និន្នាការផ្គត់ផ្គង់និងតម្រូវការ ថ្លៃ និងវិធានការផ្សេងៗពីបណ្ដាប្រទេសជាសមាជិកនិងពីស្ថាប័នពាក់ព័ន្ធនានា និងនិន្នាការផ្គត់ផ្គង់និងតម្រូវការកៅស៊ូធម្មជាតិនាពេលអនាគត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម