ថ្ងៃអង្គារ ៥រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ លោក កែវ ចន្ទ័កែវ បានអញ្ជេីញចូលរួមកិច្ចប្រជុំក្រុមការងារប្រឆាំងការសម្អាតប្រាក់ពាក់ព័ន្ឋបទល្មើសព្រៃឈើ និងសត្វព្រៃ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធឹបតីភាព ឯឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដោយមានការចូលរួមពី ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម ប្រតិភូរាជរដ្ឋាភិបាល លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានមន្ទីរកសិកម្មរាជធានី ខេត្ត នាយខ័ណ្ឌរដ្ឋបាលព្រៃឈើរាជធានី ខេត្ត សរុប ៩៧នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម