មាតិកា
វគ្គបណ្តុះបណ្តាល  និងទិវាបង្ហាញ ស្តីពីផលិតកម្មដំណាំបន្លែ និការចិញ្ចឹមមាន់ នៅភូមិស្ទឹងថ្មី តំបន់ទួលគ្រោះ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ១៤ ធ្នូ ២០២២
67

ថ្ងៃអង្គារ ៥រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២​ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ ខេត្តពោធិ៍សាត់​ បានអញ្ជេីញ​ចូលរួម​ វគ្គបណ្តុះបណ្តាល  និងទិវាបង្ហាញ ស្តីពីផលិតកម្មដំណាំបន្លែ និង​ការចិញ្ចឹមមាន់ នៅភូមិស្ទឹងថ្មី តំបន់ទួលគ្រោះ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់​ ក្រោម​អធិបតីភាព​​ លោកស្រី ម៉ក់ សុភាព អភិបាលរងស្រុក​ និង លោក ម៉ោញ សម្បត្តិ តំណាងរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាម្ចាស់ជំនួយ​ មានការចូលរួមពី​ លោក រស់ សុធា ប្រធានមណ្ឌលអភិវឌ្ឍន៍ មរតក តេជោ,​ លោក ទិត សុផល  ប្រធានគម្រោងវិស្វកម្ម និងហ្វឹកហ្វឺន,​លោក រស់ សុធាសុខ ស៊ីថា ក្រុមប្រឹក្សាឃុំ​ និង​មន្ត្រីបច្ចេកទេស ថ្នាក់ខេត្ត និងកសិកម្មធនធានធម្មជាតិ និងបរស្ថានស្រុក រួមទាំង​កសិករចូលរួម ៤៥នាក់ ស្រី​ ២៣នាក់ ។
កម្មវិធីមានដូចខាងក្រោម៖
-មតិស្វាគមន៍ ដោយក្រុមប្រឹក្សាឃុំ
-របាយការណ៍សង្ខេបពីវគ្គបណ្តុះបណ្តាល
-មតិសំណេះសំណាល ពីលោកប្រធានវិស្វកម្ម កសិកម្ម
-មតិសំណេះសំណាលពីលោកស្រី អនុប្រធានមន្ទីរកសិកម្ម
-មតិសំណេះសំណាលពីតំណាង ប្រជាជន និងប្រទេសជប៉ុន
-មតិសំណេះសំណាល និងបិទកម្មវិធី ដោយលោកស្រីអភិបាលរងស្រុក និងកម្មវិធីទស្សន:កិច្ច ចំការបង្ហាញ និងមាន់បង្ហាញ និងសំណួរ ចម្លើយ របស់អ្នកចូលរួម ទាំងការដាំបន្លែ និងការចិញ្ចឹមមាន់​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter