ថ្ងៃអង្គារ ៥រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ សង្កាត់រដ្ឋបាលព្រៃឈើបឹងកន្ទួតបានចូលរួមកម្មវិធីធ្វើបទបង្ហាញអំពីប្រវត្តិសហគមន៍ សកម្មភាពដែលបានអនុវត្តន៍ លទ្ធផលដែលសម្រេចបាន និងចុះពិនិត្យទីតាំងដាំស្តារព្រៃឈើឡើងវិញ ស្ថានភាពដី ប្រភេទដី នៅសហគមន៍ព្រៃឈើ ឈើទាលឃុំត្នោតជុំដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានគណៈកម្មាការសហគមន៍បុគ្គលិកអង្គការ រីកូសនៃគំរោងគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរៈភាព ដែលមានអ្នកចូលរួមសរុប ១៦នាក់ ស្ត្រី៣នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម