ថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមជាមួយ លោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកមាស សេត ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោក មួន វុឌ្ឍី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងមន្ត្រីការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយម សហការណ៍ជាមួយក្រុមការងារថ្នាក់ជាតិ ចុះសិក្សាប្រឡាយទឹកឃុំអូរតាប៉ោង និងស្រង់ពត៍មានពីក្រុមបណ្តុំអាជីវកម្មចិញ្ចឹមមាន់ នៅភូមិព្រះម្លូ ឃុំបឹងខ្នារ សកគមន៍ស្រករពន្លថ្មី នៅភូមិស្រករ ឃុំបឹងខ្នារស្តីពីផលិតកម្មពូជស្រូវ និងស្រូវចំណី សហគមន៍ និងសហគមន៍កសិកម្មកំពង់ក្តីសិរីមានជ័យ នៅភូមិកំពង់ក្តី ឃុំរំលេច លើកការវិភាគពីការចំណូល និងការចំណាយ លើមុខផលិតកម្មរបស់ក្រុម ដែលបានចិញ្ចឹម និងដាំដុះកន្លងមក និងចុះសំភាសន៍ជាមួយរោងម៉ាស៊ីនកិនស្រូវ ភួ កុកគី នៅភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម