មាតិកា
លទ្ធផល​ការងារបង្ក្រាបបទល្មើស​នេសាទចាប់ពីចំណុចភូមិកំពង់លួងរហូតដល់ភូមិថ្គោល ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៥ ធ្នូ ២០២២
69

ថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្រុមអន្តរាគមន៍បង្រ្កាបបទល្មើសជលផលនៅបឹងទន្លេ​សាបប្រចាំការនៅកន្លែងអភិរក្សជ្រោយស្តី ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ដៀប បូរ៉ា តំណាងរដ្ឋបាលជល​ផល លោក វរសេនីយ៍ទោ ច័ន្ទ វិសុទ្ធ តំណាងអគ្គស្នងការ​នគបាលជាតិ លោក វរសេនីយ៍ឯក​ ជា សោភ័ណ តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសង្កាត់រដ្ឋបាលជលផលកំពង់លួង យោធាខេត្ត និងកងរាជអាវុធស្រុក ចុះប្រតិបត្តិការបង្ក្រាបបទល្មើស​នេសាទចាប់ពីចំណុចភូមិកំពង់លួងរហូតដល់ភូមិថ្គោល ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានរុះរើនិងបំផ្លាញចោលរបាំងសាច់អួនលើសប្រវែងនិងខុសក្រឡានៅនឹងកន្លែង ចំនួន ០៥ខ្សែរ ស្មើនឹ​ង ០១​ករណី ដូចខាង​ក្រោម៖
   -របាំងសាច់អួន ប្រវែង ១.២០០ម៉ែត្រ
   -ប ចំនួន ០៥គ្រឿង
   -បង្គោលចម្រឹង ចំនួន ១១០ដើម
   -លេងត្រីចម្រុះ ចំនួន ២០គីឡូក្រាម
   +អប់រំណែនាំប្រជានេសាទអោយប្រើឧបករណ៍នេសាទរបាំងសាច់អួនត្រូវក្រឡា​ និងតាមប្រវែងកំណត់
   +កម្លាំងសរុប ចំនួន ២១នាក់
   +មធ្យោបាយកាណូត ចំនួន ០៣គ្រឿង​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter