ថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំជាមួយផ្នែកផលិតកម្មនិងបសុព្យាបាលស្រុក ក្រុងដើម្បីបូកសរុប របាយការណ៍លទ្ធផលការងារប្រចាំខែធ្នូ ប្រចាំឆមាសទី២ ប្រចាំឆ្នាំ និងស្ថិតិសត្វឆ្នាំ២០២២ ដូចខាងក្រោម៖
+ចំពោះលទ្ធផលនៃការបូកសរុបរបាយការណ៍ប្រចាំឆ្នាំ២០២២៖
-លទ្ធផលការងារកែលម្អពូជសត្វតាមរយៈការបង្កាត់ពូជគោដោយសិប្បនិម្មិត សរុបមេបង្កាត់បានចំនួន៣៧៥ក្បាល កូនកេីតសរុប១៨៩ក្បាល ក្នុងនោះញី១០៤ក្បាល
-លទ្ធផលការងារសាងសង់ឡជីវឧស្ម័ន NBP សម្រេចបានចំនួន ៩៧ឡ (ផែនការ៧០ឡ)
-លទ្ធផលចាក់វ៉ាក់សាំងការពារជំងឺសារទឹក ចាក់បានចំនួន ៣២.៧៧៩ក្បាល ក្នុងនោះក្របីបានចំនួន ៨.៧៣៤ក្បាល អុតក្តាម ចាក់បានចំនួន៦៧៩ក្បាល/ក្របី៤៥០ក្បាល
-ដុំពកស្បែក ចាក់បានចំនួន៥.៥១៩ក្បាល(គោសុទ្ធ)។
+ចំពោះស្ថិតិសត្វប្រចាំឆ្នាំ២០២២
ចិញ្ចឹមលក្ខណៈគ្រួសារ
-គោ ក្របី សរុបចំនួន ១៤៣.៣២៤ក្បាល/ក្របី៤៥.៤៥០ក្បាល
-ចៀម សរុបចំនួន ៧២ក្បាល
-ពពែ សរុបចំនួន ២៦២ក្បាល
-ជ្រូក សរុបចំនួន ២៥.១៥១ក្បាល
-បក្សី សរុបចំនួន ១.៤៣៥.៨២៥ក្បាល
ចិញ្ចឹមលក្ខណៈពាណិជ្ជកម្ម(កសិដ្ឋាន)
-ជ្រូក សរុបចំនួន ៣១.៦៨៧ក្បាល
-បក្សី សរុបចំនួន ៣៤២.០០០ក្បាល
-ស្វាក្តាម សរុបចំនួន ៥៧,៧៧១ក្បាល
បេីប្រៀបធៀបនឹងឆ្នាំ២០២១ មានការកេីនឡេីង
៣,១% ។
+ចំពោះស្ថានភាពទូទៅ និងបញ្ហាប្រឈម
-នៅដេីមខែធ្នូ នេះចាប់ផ្តេីមមានគោក្របីឈឺជំងឺអុតក្តាមមួយចំនួននៅស្រុកកណ្តៀង ។
-ចំពោះឡជីវឧស្ម័ន កម្ពុជា-ចិនកសិករមិនចាប់អារម្មណ៍ទទួលយកការសាងសង់
-ភ្នាក់ងារសុខភាពសត្វភូមិមួយចំនួនមានភាពអសកម្មក្នុងការងារ មួយចំនួនទៀតលាឈប់ និងមរណភាពជាដេីម
+ផែនការបន្ទាប់
ការិយាល័យផលិតកម្ម និងបសុព្យាបាល បានដាក់ផែនការឱ្យមន្ត្រីជំនាញគ្រប់ផ្នែកយកចិត្តទុកដាក់តាមដាន រាយការណ៍ឱ្យបានទាន់ពេលវេលាអំពីស្ថានភាពជំងឺសត្វ សំដៅដល់ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លង និងផ្សព្វផ្សាយឱ្យកសិករបានយល់ដឹងអំពីអត្ថប្រយោជន៍នៃវ៉ាក់សាំង និងចូលរួមយកសត្វមកចាក់វ៉ាក់សាំងរាល់ពេលដែលមានយុទ្ធនាការម្តងៗ។