ថ្ងៃព្រហស្បតិ៍ ៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ សង្កាត់រដ្ឋបាលព្រៃឈើបឹងកន្ទួតបានចូលរួមកម្មវិធីធ្វើបទបង្ហាញពីប្រវត្តិព្រៃសហគមន៍ ពិនិត្យមើលចំការឈើដាំនិងជជែកអំពីបច្ចេកទេសដាំ ការថែទាំ ព្រមទាំងរកទីតាំងសំរាប់ដាំឈើ នៅឆ្នាំ២០២៣ ក្នុងសហគមន៍ព្រៃឈើបង្គងឃ្មុំ ឃុំត្នោតជុំ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានគណៈកម្មការសហគមន៍ និងសមាជិក បុគ្គលិកអង្គការ រីកូស ម្ចាស់ជំនួយនៃគំរោងគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរៈភាពអ្នកចូលរួមសរុប ១៨នាក់ស្ត្រី ៣នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម