ថ្ងៃព្រហស្បតិ៍ ៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ លោកស្រី ជ័យ ចន្នី បានចូលរួម កិច្ចប្រជុំពិភាក្សា រវាងក្រុមអាជីវករប្រមូលទិញលក់ត្រី និងក្រុមហ៊ុន ប្រមូលទិញផ្តាច់មុខត្រីប្រា លោកស្រី នុត ពេជ្រ ។ គោលបំណងកិច្ចពិភាក្សា គឺដើម្បីផ្តល់សិទ្ធក្រុមហ៊ុន នុត ពេជ្រ ក្នុងការប្រមូលទិញ លក់ត្រីប្រាផ្តាច់មុខនៅក្នុងខេត្តពោធិ៍សាត់ ។ ដោយមានការចូលរួមសម្របសម្រួលអង្គប្រជុំ ពីលោក ភុំ វិមល នាយខ័ណ្ឌរដ្ឋបាលជលផល និងលោក ភុន វណ្ណានាយផ្នែក និងក្រុមការងារផ្នែករដ្ឋបាលជលផល និងលោកប្រធានការិយាល័យរដ្ឋបាល នៃមន្ទីរកសិកម្ម ដោយមានការចូលរួមពីជាអាជីវករទិញ លក់ត្រី មកពីស្រុក ក្រគរ និងនៅក្នុងខេត្តពោធិ៍សាត់ចំនួន ០៩ នាក់ ស្រី ០៤នាក់ ដែលមានអ្នកចូលរួមសរុបចំនួន ១៥នាក់ ស្រី ០៦ នាក់ ។ លទ្ធផលកាពិភាក្សា ក្រុមអាជីវករ ដែលប្រមូលទិញលក់ត្រី ច្រើនប្រភេទមួយចំនួន មិនឯកភាពជាមួយក្រុមហ៊ុន នុត ព្រជ្រ ដោយសារតែក្រុមហ៊ុននេះទិញលក់ផ្តាច់មុខតែប្រភេទត្រីប្រា ដោយមិនទាន់មានការឯកភាពគ្នា អង្គប្រជុំបានសម្រេចដូចខាងក្រោម៖
១-សុំអោយមានការប្រជុំរវាងអាជីវករជាមួយកសិករចិញ្ចឹកត្រីធំៗមួយចំនួននៅក្នុងស្រុកក្រគរ ចំនួន០១លើក។
២-ប្រជុំជាមួយកសិករចិញ្ចឹមត្រី ក្នុងស្រុក កណ្តៀង ស្រុកបាកាន និងក្រុងពោធិ៍សាត់ ជាមួយនិងអាជីវករ នៅមន្ទីរកសិកម្មចំនួន០១លើក ។មន្ទិរកសិកម្មជាអ្នករៀបចំលិខិតអញ្ជើញកសិករដែលចីញ្ចឹមត្រីក្នុងការចូលរួមប្រជុំ ។