ថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ក្រុមការងារមន្ទីរកសិកម្ម បានចុះសំអាតស្មៅ និងការដាក់ជីបំប៉នតាមដើមផ្កា និងកាត់តែងមែកឈេី លាបកំបោរតាមមុខកាត់ នៅតាមសួនច្បារ និងលើកោះសំពៅមាសដើម្បីបង្កើនការលូតលាស់ និងក្លាយជាបៃតងស្រស់ និងផ្ការីកស្គុសស្គាយ ដើម្បីត្រៀមរៀបចំទទួលអបអរសាទរ ពិធីឆ្លងឆ្នាំសកល២០២៣ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកំសាន្តលេង នៅបុរីវប្បធម៌កោះសំពៅមាស ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម