ថ្ងៃសុក្រ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់នៃមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ សហការជាមួយអង្គការ រីខូហ្វ(RECOFTC) បាន ចូលរួម សម្របសម្រួលសិក្ខា សាលា ផ្សព្វផ្សាយស្តីពី ការ ចាប់ ផ្តើម អនុវត្ត «គម្រោងលើកកម្ពស់ យុទ្ធសាស្រ្ត គ្រប់ គ្រងព្រៃ ឈើ ដោយនិរន្តរភាពសម្រាប់ព្រៃ សហគមន៍» នៅសាល ប្រជុំ អធិការដ្ឋាន រដ្ឋបាលព្រៃ ឈើ ខាង ត្បូងបឹងទន្លេសាប ក្រោមអធិប តី ភាព លោក ហៃ ធូរ៉ា ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តពោធិ៍សាត់ អញ្ជើញ ចូល រួមជា កិត្តិ យសក្នុង ពិធីបើក សិក្ខា សាលា។សិក្ខាកាម ចូល រួមក្នុងសិក្ខាសាលាមានចំនួន៤៧ នាក់ ស្រ្តី ចំនួន៥ នាក់មកពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ខណ្ឌ ផ្នែក និងសង្កាត់ រដ្ឋបាល ព្រៃឈើ អាជ្ញាធរ មូលដ្ឋាន ពាក់ព័ន្ធ អង្គការ RECOFTC, CI, AK, PVT, LWD, Mlup Baitong និង ភ្នាក់ងារ សេវា កម្មសហរដ្ឋ អាមេរិក។ គោល បំណង សំខាន់ នៃ សិក្ខាសាលា គឺដើម្បី៖ផ្សព្វផ្សាយជាផ្លូវការនូវការ អនុវត្ត គម្រោង ពិភាក្សាស្វែងរកធាតុចូលសំខាន់ៗ និងការផ្លាស់ប្តូរព័ត៌មាន និង បទពិសោធន៍ លើ ការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព។ក្នុងសិក្ខាសាលាអ្នកសម្របសម្រួលបានលើកយកបទបង្ហាញចំនួន០៣ទាក់ ទងទៅនឹង ៖ (១). គោលបំណង អ្នកចូលរួម និងកម្មវិធីសិក្ខាសាលា (២).លទ្ធផលរំពឹងទុក សហគមន៍ គោលដៅ និងផែនការសកម្មភាព (៣).បទបង្ហាញតាមក្រុមនីមួយៗ(៥ក្រុម) ទាក់ទងនិងលទ្ធផល ពិភាក្សា អំពី តម្រូវ ការ នៃ ការ ចូលរួមគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព។
លទ្ធផលសំខាន់ៗរបស់ក្រុមពិភាក្សាដែលទាក់ទងនិងតម្រូវការចាំបាច់របស់សហគមន៍ក្នុងការចូលរួមគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពរួមមាន៖
➢ ការធ្វើសុវុឌ្ឍិកម្មព្រៃឈើ
➢ ការគ្រប់គ្រងភ្លើងព្រៃ
➢ ការងារដាំឈើ
➢ ការកែច្នៃអនុផលព្រៃឈើ(អុស) ដែលបានមកពីការធ្វើសុវុឌ្ឍិកម្មព្រៃឈើ
➢ ការធ្វើកសិរុក្ខកម្ម
➢ ការគ្រប់គ្រងហិរញ្ញវត្ថុសហគមន៍ព្រៃឈើ
➢ ការអភិវឌ្ឍន៍កសិកម្មចម្រុះ
➢ យន្តការបែងចែកផលប្រយោជន៍ឲ្យសមភាព និងលើកទឹកចិត្តសមាជិក សហគមន៍ ព្រៃឈើ
➢ មានទុនចូលរួមអភិវឌ្ឍន៍សហគមន៍ព្រៃឈើដើម្បីឲ្យសហគមន៍ទាញយកប្រាក់ចំណូល
➢ បង្កើតប្រព័ន្ធទឹកផ្គត់ផ្គង់សហគមន៍ និងរៀបចំអេកូទេសចរណ៍
➢ អនុវត្តផែនការគ្រប់គ្រងព្រៃសហគមន៍
ទាក់ទងជំនាញ
➢ ជំនាញក្នុងការរៀបចំផែនការធនធានអភិរក្សព្រៃឈើ
➢ ការធ្វើសុវុឌ្ឍិកម្មព្រៃឈើ
➢ ការងារដាំឈើ
➢ ការគ្រប់គ្រងភ្លើងព្រៃ
➢ ការគ្រប់គ្រងហិរញ្ញវត្ថុ
ក្នុងនោះលោកបណ្ឌិត MATT ទីប្រឹក្សារបស់ភ្នាក់ងារសេវាកម្មព្រៃឈើសហរដ្ឋអាមេរិក បានលើកឡើងថា គាត់មានបទ ពិសោធន៍យ៉ាងច្រើនទាក់ទងនឹងការធ្វើសុវុឌ្ឍិកម្មព្រៃឈើ ការងារ ដាំឈើ និងការគ្រប់គ្រង ភ្លើងព្រៃ ដែលគាត់ចូលរួមជួយដល់សហគមន៍ព្រៃឈើ។
ផែនការបន្តរួមាន៖
1. រៀបចំកិច្ចព្រមព្រៀងព្រៃសហគមន៍សហគមន៍ព្រៃឈើភូមិព្រៃខ្លា អូរអាចមន៍កុក និងសហគមន៍ព្រៃឈើភូមិជ័រម្គាន
2. រៀបចំផែនការគ្រប់គ្រងសហគមន៍ព្រៃឈើនៅសហគមន៍ព្រៃឈើភូមិព្រៃខ្លា
3. ប្រជុំពិភាក្សា ពិនិត្យ និងរៀបចំកែសម្រួលផែនការគ្រប់គ្រង ព្រៃសហគមន៍ក្នុង តំបន់ គោលដៅទាំងអស់ឡើងវិញដែលស្របតាមគោលការណ៍ណែនាំអំពីការគ្រប់គ្រងសហគមន៍ព្រៃឈើ ជូនខណ្ឌរដ្ឋបាលព្រៃឈើដើម្បីពិនិត្យសម្រេច
4. ធ្វើសុវឌ្ឍិកម្មព្រៃឈើដល់សហគមន៍ព្រៃឈើភូមិឈើទាល និងសហគមន៍ព្រៃដៃគូ សំរោង (ស.ពភូមិអង្រ្គង និងភូមិតាដែស) ឃុំសំរោង ស្រុក ភ្នំក្រវាញ និងរៀបចំ សិប្បកម្ម កែច្នៃ អនុផលព្រៃឈើ(អុស)ដែលបានមកពី ការធ្វើសុវុឌ្ឍិកម្ម ព្រៃ ឈើ ទៅ ជាគ្រឿងសង្ហារឹម គ្រោងទ្ធា បង្អួច
5. ការស្តារព្រៃឈើឡើងវិញ តាមរយៈ ដាំឈើជាចំការនូវឈើរយៈពេលខ្លី និងរយៈ ពេលវែង សម្រាប់សហគមន៍ព្រៃឈើភូមិព្រៃខ្លា និងភូមិបង្គងឃ្មុំ ឃុំត្នោតជុំ ស្រុកក្រគរ
6. ផ្តល់វគ្គបណ្តុះបណ្តាលស្តីពី ការងារដាំឈើ ការធ្វើសុវុឌ្ឍិកម្មព្រៃឈើ និងការគ្រប់ គ្រង ភ្លើង ព្រៃដល់សហគមន៍ព្រៃឈើ និងអ្នកពាក់ព័ន្ធ។