មាតិកា
ប្រជុំ​ផ្សព្វផ្សាយ​អំពី​អត្ថប្រយោជន៍​ ការ​ថែទាំ​ឡជីវឧស្ម័ន​ដល់​ប្រជា​កសិករ​ និង​លទ្ធផល​ទទួលបាន​ ​​នៅ​ភូមិ​រលាប​ សង្កាត់​រលាប​ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៧ ធ្នូ ២០២២
83

ថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២​ លោក​ ផាត់​ សារុន​ ​ប្រធានការិយាល័យ​ផលិតកម្ម​ និងបសុព្យាបាល​ បាន​ដឹកនាំ​មន្ត្រី​រៀបចំ​កម្មវិធី​ប្រជុំ​ផ្សព្វផ្សាយ​អំពី​អត្ថប្រយោជន៍​ ការ​ថែទាំ​ឡជីវឧស្ម័ន​ដល់​ប្រជា​កសិករ​​ ដែលមានការអញ្ជើញជាអធិបតីដោយលោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទខេត្តពោធិ៍សាត់​ លោក​ ជួប សុផល ក្រុមប្រឹក្សា សង្កាត់រលាប និងមានការចូលរួមពីលោកស្រីអនុភូមិរលាប ព្រមទាំងកសិករចំនួន៥០ នាក់ /ស្ត្រី២៣នាក់ ស្ថិត នៅ​ភូមិ​រលាប​ សង្កាត់​រលាប​ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
សកម្មភាពនិងលទ្ធផលនៃកិច្ចប្រជុំ:
- មានការពិភាក្សាយ៉ាងផុសផុល បានបង្ហាញពី​ ហ្គាស់​ Gas​ ​ចំអិនអាហារ ការដាំបន្លែ ដំណាំផ្សេងៗ​ ដោយជាកាកសំណល់ចេញពីជីឡជីវឧស្ម័ន​ ។​ កសិករដែលមាន​ ឡជីវឧស្ម័នកំពុងប្រើប្រាស់រាល់ថ្ងៃ ចំនួន២ផ្ទះ​ បានរាយរាប់​ប្រាប់ពីអត្ថប្រយោជន៍ ភាពងាយស្រួល ការចំណេញ​ និងការលំបាកខ្លះៗ​ ។ 
-​ បានចុះទស្សន:កិច្ច​ឡជីវឧស្ម័ន​ដល់ផ្ទះកសិករ​ដែល​មានឡកំពុង​ប្រើ​ប្រាស់​ទាំងពីរផ្ទះ ធ្វើឲ្យមានការចាប់អារម្មណ៍ពីកសិករអ្នកចូលរួម។
-ជាលទ្ធផល:មានកសិករស្ម័គ្រចិត្តសាងសង់ឡចំនួន០៤ នាក់បន្ថែមទៀត​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter