មាតិកា
លទ្ធផល​ការងារ​ចុះ​ពិនិត្យ​ស្ថានភាព​ការ​ចិញ្ចឹម​សត្វ​គោ​ក្របី​របស់​ប្រជាពលរដ្ឋ​ នៅ​ឃុំ​ស្នាមព្រះ​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​
ចេញ​ផ្សាយ ២០ ធ្នូ ២០២២
95

ថ្ងៃចន្ទ ១១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ លោក​ ​មួន​ វុឌ្ឍី​ ប្រធានស្ដីទី​ការិយាល័យផលិតកម្ម និងបសុព្យាបាល ​បាន​ដឹកនាំ​មន្ត្រី​ សហការ​ជា​មួយ​មន្ត្រី​ផ្នែក​ស្រុកបាកាន​ចុះ​ពិនិត្យ​ស្ថានភាព​ការ​ចិញ្ចឹម​សត្វ​គោ​ក្របី​របស់​ប្រជាពលរដ្ឋ​ នៅ​ឃុំ​ស្នាមព្រះ​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ ឃេីញ​ថា​៖
-ភូមិ​ចំបក់មាស​ មានគោ​ក្របី​សរុប​៤១០ក្បាល​/១២០ក្បាល​ កំពុង​ឈឺចំនួន១២​ក្បាល​(គោ​សុទ្ធ​១គ្រួសារ​)​ ចេញ​រោគ សញ្ញា​នៅ​ថ្ងៃទី​១៦​ ខែ​ធ្នូ​ ឆ្នាំ​២០២២​
-ភូមិ​ត្រាំពែ​ មានគោ​ក្របី​សរុប​៥៦០ក្បាល​/ក្របី​១៦៥ក្បាល​ កំពុង​ឈឺ​ចំនួន​៧៥​ក្បាល​(គោ​សុទ្ធ​២២គ្រួសារ​) ចេញ​រោគ សញ្ញា​នៅ​ថ្ងៃទី​១៥​ ខែ​ធ្នូ​ ឆ្នាំ​២០២២។
-សត្វ​ឈឺ​ទាំងអស់​ខាង​លើ​មាន​រោគ​សញ្ញា​ដូច​ជា​ គ្រុន​ក្ដៅ​ ហៀរ​ទឹក​មាត់​ ហេីប​ក្រចក​ សត្វ​នៅ​ស្ងៀម​មិន​ចង់​ធ្វើ​ចលនា​ ពង​បែក​ក្នុង​មាត់​ អណ្ដាត​។ ដែល​សង្ស័យ​ថា​ជា​ជំងឺ​អុតក្តាម​គោ​ក្របី​ និង​យក​សំណាកបាន​០៥ក្បាល(ពងដោរក្នុងមាត់)​ ត្រៀម​ផ្ញើរ​ទៅ​មន្ទីរ​ពិសោធន៍​ ដេីម្បី​ធ្វើ​រោគ​វិនិច្ឆ័យ។ 
-វិធានការ​ផ្សព្វផ្សាយ​អំពី​ផល​ប៉ះពាល់​នៃ​ជំងឺ​ឆ្លង​គ្រប់​ប្រភេទ​លេី​សត្វ​ ណែនាំ​ឱ្យ​កសិករ​យកចិត្តទុកដាក់​ថែទាំ​សត្វ​ និង​យក​សត្វ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​នៅ​ពេល​ការិយាល័យ​មាន​យុទ្ធនាការ​ចុះ​ចាក់​ម្តង​ៗ​។
-បាន​ផ្តល់​ថ្នាំ​ព្យាបាល​ សម្ភារៈ​បរិក្ខា​មួយ​ចំនួន​ដល់​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ចំនួន​០៤នាក់​ផង​ដែរ​។

ចំនួនអ្នកចូលទស្សនា
Flag Counter