ថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ លោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមកម្មវិធីទស្សនះកិច្ចសិក្សា ជាមួយគម្រោង ផ្លាស់ប្តូរទៅថាមពលព្រះអាទិត្យ របស់អង្កការ PIN នៅក្នុងងឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដើម្បីស្វែងយល់ពីដំណើរការនៃការប្រើប្រាស់ប្រព័ន្ធសូឡាបូមទឹក ដែលអនុវត្តដោយក្រុមហ៊ុន SoGE ។
កម្មវិធីនេះមានការចូលរួមពី មន្រ្តីមន្ទីរកសិកម្ម បុគ្គលិកក្រុមហ៊ុនសូឡា អាជ្ញាធរឃុំ កសិករដែលមកពីខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង សរុបប្រមាណ ៤០នាក់ ស្រី១២នាក់ ។
អង្គការ PIN បានសម្របសម្រួលអនុវត្តរៀបចំក្រុមកសិករប្រើប្រាស់ប្រព័ន្ធសូឡាបូមទឹកនៅក្នុងខេត្តពោធិ៍សាត់ មានចំនួន ៧ទីតាំង (៤ទីតាំងសាងសង់រួច និង៣ទីតាំងកំពុងដំណើរការសាងសង់)
- ទីតាំងសាងសង់រួចមាន ៤ទីតាំងនៅស្រុកកណ្តៀង
១.នៅភូមិស្ថានីយ ឃុំកណ្តៀង លទ្ធភាពស្រោចស្រពជាង ២០០ហិកតា
២.ភូមិកំពង់ក្រសាំងលើ ឃុំកណ្តៀង លទ្ធភាពស្រោចស្រព បាន៥៦ ហិកតា
៣.ភូមិកំពង់ក្រសាំងក្រោម ឃុំកណ្តៀង លទ្ធភាពស្រោចស្រព បាន៥៣ ហិកតា
៤.ភូមិបឹងឈូក ឃុំកណ្តៀង លទ្ធភាពស្រោចស្រព បាន៥០ ហិកតា
- ទីតាំងកំពុងដំណើរសាង់សង មាន៣ទីតាំង នៅភូមិលលកស ភូមិកោះ និងភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិសាត់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម