ថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ លោក ហ៊ៅ ចាន់ដារា ប្រធានការិយាល័យកសិឧស្សាហកម្ម បានចូលរួមសហការជាមួយក្រុមការងារ ដែលដឹកនាំដោយ លោក យស សំរិទ្ធ អនុប្រធាននាយកដ្ឋាន រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ។ បានចុះពិនិត្យការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រង និងធ្វើអាជីវកម្មធនធានរ៉ែ ច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល អនុក្រឹត្យលេខ១៤៦ អនក្រ បក ចុះថ្ងៃទី ២៧ធ្នូ ឆ្នាំ ២០០៥ ស្តីពីសម្បទានដីសេដ្ឋ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ។ ក្រុមហ៊ុន ភាពីមិច ក្រុមហ៊ុន រតនាវិសាល ស្រុកក្រគរ ខេត្ពពោធិ៍សាត់ និងក្រុមហ៊ុន អឹមឌីអេស ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម